ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានប្រកាសថាខ្លួននឹងមិនទទួលគ្រប់សំណើណាទាំងអស់ពាក់ព័ន្ធនឹង ការសុំទិញ ខ្សែប្រយុទ្ធជួរមុខ Robert Lewandowski។
ការប្រកាន់ជំហរបែបនេះបន្ទាប់ពីកីឡាករសញ្ជាតិប៉ូឡូញត្រូវក្លឹបនៅអេស្ប៉ាញ និងអង់គ្លេសធ្វើការទាក់ទងក្រោយ រកបាន៣០គ្រាប់នៅ Bundesliga រដូវកាលមុន។ Lewandowski គឺជាកីឡាករម្នាក់នឹងលេចធ្លោនៅ Euro ២០១៦នេះ ហើយជាមុខសញ្ញាដែលក្លឹបនានាកំពុងចាប់អារម្មណ៍។
យ៉ាងណាក៏ដោយលោក Michael Reschke នាយកបច្ចេកទេស Bayern Munich បាននិយាយថា ឲ្យក្លឹបទាំងអស់មិនចាំបាច់ចំណាយពេលចង់បានកីឡាករ២៧ឆ្នាំទេ ព្រោះគេមិនមែនជាកីឡាករ ដែលក្លឹបចង់លក់។ “Lewandowski នឹងនៅ Bayern រដូវកាលក្រោយ គ្មានអ្វីត្រូវឆ្ងល់ទេ ព្រោះគេសល់ កុងត្រា ៣ឆ្នាំទៀត។” Reschke ប្រាប់Radio CRC ដូច្នេះ៕