Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid បានក្លាយជាកីឡាករដែលមានប្រាក់ចំណូលច្រើនជាងលើពិភពលោកគ្រប់ប្រភេទកីឡាទាំងអស់ នៅរដូវកាល២០១៥-១៦។ នេះបើតាមទស្សនាវដ្ដីអាមេរិក បានចុះផ្សាយកាលពីយប់មិញ។
Cristiano Ronaldo
ក្នុងបញ្ជីកីឡាករមានចំណូលច្រើនជាងគេបំផុតប្រចាំឆ្នាំរបស់ Forbes Magazine បានឲ្យដឹងថា Ronaldo មានចំណូល៧២,២លានអឺរ៉ូ (ជិត៨៨លានដុល្លារ) ត្រឹមរយៈពេល១២ខែចុងក្រោយនេះ ដែលជាចំនួនច្រើនជាងគេបំផុតលើលោក។ ចំណូលរបស់គេដ៏ច្រើននេះ បានមកពីប្រាក់ឈ្នួលនៅក្លឹប Real Madrid និងការចុះកុងត្រាជាមួយក្រុមហ៊ុន Nike, Tag Heuer និងក្រុមហ៊ុនថ្នាំគ្រាប់អាហារូបត្ថម្ភ Herbalife ជាដើម។
កីឡាករជម្រើសជាតិព័រទុយហ្គាល់ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ កាលឆ្នាំមុន បានក្លាយជាកីឡាករដំបូងគេ ដែលអាចឈរតំណែងលេខ១ ជំនួសអតីតអ្នកប្រដាល់ Floyd Mayweather និងអ្នកវាយកូនហ្គោល Tiger Woods បើគិតតាំងពីឆ្នាំ២០០០មក។
រីឯ Lionel Messi របស់ក្រុម FC Barcelona ដែលឈ្នះពាន Ballon d’Or កាលខែមករា បានស្ថិតនៅលេខ២ ក្នុងបញ្ជីនេះ ដោយមានចំណូល៧១,៥លានអឺរ៉ូ (ជាង៨១លានដុល្លារ)។
*បញ្ជីឈ្មោះកីឡាករមានចំណូលច្រើនជាងគេទាំង១០លើលោក៖
១. Cristiano Ronaldo (បាល់ទាត់) – ៧៧,២លានអឺរ៉ូ (ជិត៨៨លានដុល្លារ)
២. Lionel Messi (បាល់ទាត់) – ៧១,៥លានអឺរ៉ូ (ជាង៨១លានដុល្លារ)
៣. LeBron James (បាល់បោះ) – ៦៧,៧លានអឺរ៉ូ (ជាង៧៧លានដុល្លារ)
៤. Roger Federer (វាយកូនបាល់) – ៥៩,៥លានអឺរ៉ូ (ជិត៦៨លានដុល្លារ)
៥. Kevin Durant (បាល់បោះ) – ៤៩,៣លានអឺរ៉ូ (ជាង៥៦លានដុល្លារ)
៦. Novak Djokovic (វាយកូនបាល់) – ៤៨,៩លានអឺរ៉ូ (ជាង៥៥,៦លានដុល្លារ)
៧. Cam Newton (បាល់ឱប) – ៤៦.៦លានអឺរ៉ូ (ជាង៥៣លានដុល្លារ)
៨. Phil Mickelson (វាយកូនហ្គោល) – ៤៦,៤លានអឺរ៉ូ (៥២,៨លានដុល្លារ)
៩. Jordan Spieth (វាយកូនហ្គោល) – ៤៦,៣លានអឺរ៉ូ (៥២,៦លានដុល្លារ)
១០. Kobe Bryant (បាល់បោះ) – ៤៣,៨លានអឺរ៉ូ (ជិត៥០លានដុល្លារ)៕
Source: Sabay News