ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងទៅវគ្គបន្តនៃពានរង្វាន់ AFC Asian Cup 2019 ហើយ បន្ទាប់ពីទទួលបានជ័យជម្នះដោយលទ្ធផល ២-០ នៅជើងទីពីរលើក្រុមភ្ញៀវឆាយនីសតៃប៉ិ ប៉ុន្តែបើសរុបទាំងពីរជើងកម្ពុជា
ឈ្នះដោយលទ្ធផល ៤-២ ខណៈជើងទី១ស្មើគ្នា ២-២។ ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភទឹកប្រាក់ចំនួន៣៤០០០ដុល្លារអាមេរិកដល់ក្រុមកីឡាករ និងគ្រូបង្វឹកកម្ពុជាចំនួន៣៤នាក់ដែលម្នាក់ៗទទួលបាន១ពាន់ដុល្លារ។

ការប្រកួតនៅតង់ទីមួយ ក្រុមកម្ពុជាបានផ្តល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រជាង៦ម៉ឺននាក់ដើម្បីបានហ៊ោពេញពហុកីឡដ្ឋានជាតិ បន្ទាប់ពី ហុង ផេង តែតចូលរបស់ទីឆាយនីសតៃប៉ិ នៅនាទីទី៧ បន្ទាប់ពីទទួលបានបាល់លើកពី ចាន់ វឌ្ឍនាកា។ តង់ទីមួយនេះ ក្រុមភ្ញៀវនេះក៏បានវាយសម្រុកខ្លាំងដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់កម្ពុជាបានឡើយដោយខ្សែការពាររបស់កម្ពុជារឹងមាំ។
ចូលតង់ទី២ អ្នកគាំទ្រកាន់តែរំភើបសប្បាយរីករាយខ្លាំងថែមទៀត បន្ទាប់ពីកម្ពុជាបានបន្តរកគ្រាប់បាល់បាន១គ្រាប់ទៀត ដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ ប្រាក់ មុន្នីឧត្តម នៅនាទីទី៦០ បន្ទាប់ពីអ្នកចាំទីរបស់ឆាយនីសតៃប៉ិបង្កកំហុសនៅតំបន់គ្រោះថ្នាក់លើខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា។ តារាឆ្នើមមកពីក្លឹបបឹងកេតអង្គរបានក្លាយជា Man of the Match បន្ទាប់ពីបង្កើតឱកាសបាល់ទាំងពីរគ្រាប់។ តាមរយៈជ័យជម្នះ៤-២ ទាំងពីរជើងជាប្រវត្តិសាស្ត្រនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងវគ្គបន្តនៃពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2019៕
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
Source: Sabay News