តារាបាល់ទាត់ Keisuke Honda បានមកដល់កម្ពុជាហើយកាលពីម៉ោង១១:៣០នាទីព្រឹកមិញនេះ។ ដោយការមកដល់របស់ខ្សែប្រយុទ្ធក្រុម AC Milan រូបនេះ ត្រូវបានអ្នកគាំទ្រ ជាពិសេសសិស្សសាលាជាច្រើនទៅទទួលដល់ព្រលានយន្តហោះ ដើម្បីជាការរាក់ទាក់។ គ្រាន់តែមកដល់កម្ពុជាភ្លាម តារាឆ្នើម Honda ក៏បានរៀននិយាយពាក្យ អរគុណ បណ្ដើរៗហើយ សម្រាប់និយាយចំពោះអ្នកគាំទ្ររបស់ខ្លួននៅល្ងាចម៉ោង៤នេះនៅសាលាឥន្ទ្រៈទេវី។
ខាងក្រោមនេះជាស្នាមញញឹមរបស់ Honda ចំពោះប្រជាជនកម្ពុជា៖
Honda មកកម្ពុជាលើកនេះគឺក្នុងគោលបំណងចែករំលែកបទពិសោធន៍បាល់ទាត់ដល់ក្មេងៗនៅកម្ពុជា ក៏ដូចជាពិភាក្សារឿងបង្កើតសាលាបាល់ទាត់មួយនៅកម្ពុជាផងដែរ។ នៅល្ងាចនេះរូបគេនឹងជួបផ្ទាល់ជាមួយឯកឧត្ដម សៅ សុខា នៅម៉ោង៣រសៀល ហើយដល់ម៉ោង៤រូបគេនឹងទៅសាលាឥន្ទ្រៈទេវីដើម្បីជួបជាមួយសិស្សសាលានៅទីនោះ៕
Source: Sabay News