ក្លឹបហង្សក្រហម Liverpool ខិតជិតដល់ការចុះកុងត្រា នាំយកខ្សែប្រយុទ្ធឆ្នើម Gonzalo Higuain របស់ក្លឹប Napoli មែនទែនហើយ។
ខ្សែប្រយុទ្ធ Gonzalo Higuain
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំរូបនេះ ជាគោលដៅធំមួយ របស់អ្នកចាត់ការហង្សក្រហម Jurgen Klopp ដោយលោកចង់ពង្រឹងនៅតំបន់ប្រយុទ្ធឲ្យខ្លាំងជាងមុន នៅរដូវកាលថ្មី បន្ទាប់ពី Christian Benteke លេងពុំសូវល្អរដូវកាលនេះ និង Daniel Sturridge មានបញ្ហារបួសរ៉ាំរ៉ៃ។
អ្នកចាត់ការហង្សក្រហម Jurgen Klopp
យ៉ាងណាមិញ បើតាមសារព័ត៌មាន BeIN Sports បានឲ្យដឹងថា Liverpool នឹងចុះកុងត្រាយកអតីតខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះ បានផ្លូវការឆាប់ៗខាងមុខនេះ។
Higuain បានបំបែកកំណត់ត្រានៅក្របខ័ណ្ឌកំពូល Serie A របស់អ៊ីតាលីរដូវកាលនេះ ដោយក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ ស៊ុតបាន៣៦គ្រាប់ ត្រឹម៣៥ប្រកួត៕
Source: Sabay News